ពន្ធលើប្រាក់បៀវត្សរ៍ · ប.ស.ស · អតីតភាព · ប្រាក់កម្ចី · នៅកម្ពុជា
ជួយគិត គណិត
KitMel (គិតមើល) ជួយគណនាប្រាក់ខែ ប.ស.ស ប្រាក់អតីតភាព និងប្រាក់កម្ចីរបស់អុ្នក។ មានទាំងខ្មែរនិងអង់គ្លេស ដុល្លារនិងរៀល។ ថែមទាំងប្រើប្រាស់ដោយឥតគិតថ្លៃជារៀងរហូត។
ស្វែងរកការគណនា
ឆ្លើយសំណួរពីរ - ការគណនាត្រូវចិត្ត
ប្រាប់យើងពីស្ថានភាពរបស់អ្នក ការណែនាំនឹងប្តូរតាមចម្លើយរបស់អ្នក។
ការគណនាទាំងបួន
ពិបាកចាំរូបមន្ត? កុំបារម្ព
លទ្ធផលនីមួយៗប្រាប់កាលបរិច្ឆេទនៃច្បាប់ដែលវាបានប្រើ ដូច្នេះអ្នកនឹងដឹងជានិច្ចថាវាទាន់សម័យប៉ុណ្នា។
- ប្រាក់ខែឥតគិតថ្លៃប្រាក់ខែដែលចាយបានបន្ទាប់ពីកាត់ពន្ធហើយ។ពន្ធ · ប.ស.ស · អ្នកនៅក្នុងបន្ទុក
- ប.ស.សឥតគិតថ្លៃចំនួនដែលអ្នកនិងនិយោជករបស់អ្នកត្រូវបង់ក្នុងម្នាក់ៗ។និយោជិត · និយោជក
- អតីតភាពឥតគិតថ្លៃការទូទាត់អតីតភាពតាមកិច្ចសន្យាចាប់ពីថ្ងៃចាប់ផ្តើមការងារ។កិច្ចសន្យាមានថិរវេលាកំណត់ · គ្មានថិរវេលាកំណត់
- ប្រាក់កម្ចីឥតគិតថ្លៃការបង់ប្រចាំខែ កម្រៃសេវា និងតម្លៃសរុបពិតប្រាកដ។អត្រាថេរ · អត្រាថយចុះ
របៀបប្រើ
ទទួលបានចម្លើយក្នុងរយៈពេលមិនដល់មួយនាទី
មិនចាំបាច់មានគណនី មិនចាំបាច់បំពេញទម្រង់ដាក់ស្នើ។ លទ្ធផលប្តូរភ្លាមៗពេលអ្នកវាយលេខបញ្ចូល។
ជ្រើសរើសការគណនា
ប្រាក់ខែ ប.ស.ស អតីតភាព ឬប្រាក់កម្ចី។ នីមួយៗមានតំណផ្ទាល់ខ្លួន ដូច្នេះអ្នកអាចបើកវាមើលទ្បើងវិញ។
វាយលេខរបស់អ្នកចូល
ជាដុល្លារ ឬរៀល។ រក្សាទុកប្រាក់ខែរបស់អ្នកដោយមិនហត់វាយបញ្ចូលម្តងហើយម្តងទៀតនោះទេ។ (គិតមើលមិនអាចដឹងថាអ្នកជានរណានោះទេ មានតែតួរលេខប៉ុណ្ណោះ)
មើលព័ត៌មានលម្អិត
លទ្ធផល រួមទាំងគ្រប់រូបមន្តនៃការគណនា និងកាលបរិច្ឆេទនៃច្បាប់ដែលបានប្រើ។ ចែករំលែកជាតំណ ប្រសិនបើអ្នកចង់ឱ្យគេជួយមើល។
ទំនុកចិត្ត
បង្ហាញការគណនា
គ្រប់កម្រិតពន្ធ និងគ្រប់អត្រា ដូច្នេះអ្នកអាចផ្ទៀងផ្ទាត់ចម្លើយដោយខ្លួនឯង។
ច្បាប់មានកាលបរិច្ឆេទ
លទ្ធផលនីមួយៗប្រាប់កាលបរិច្ឆេទនៃច្បាប់ដែលវាបានប្រើ។ ដូច្នេះអ្នកនឹងដឹងជានិច្ចថាវាទាន់សម័យប៉ុណ្នា។
ខ្មែរ និងអង់គ្លេស
ប្តូរភាសាពេលណាក៏បាន។ ចំនួនទឹកប្រាក់ជាដុល្លារ និងរៀល នៅក្បែរគ្នា។
ឯកជនតាំងពីដើម
គ្មានគណនី។ ប្រាក់ខែ និងប្រវត្តិរបស់អ្នកនៅក្នុងកម្មវិធីរុករករបស់អ្នក ហើយចុចតែម្តងអាចលាក់ចំនួនទឹកប្រាក់នៅលើអេក្រង់។
ចែករំលែកលទ្ធផល
ផ្ញើតំណទៅ Telegram ឬកន្លែងផ្សេង។ វាបើកលេខដដែលសម្រាប់អ្នកដែលអ្នកផ្ញើទៅ។
សម្រាប់មនុស្សគ្រប់គ្នា
អក្សរធំជាងមុន ផ្ទៃភ្លឺ និងងងឹត កម្រិតពណ៌ខ្លាំងជាងមុន និងអេក្រង់ដែលប្រើជាមួយកម្មវិធីអានអេក្រង់បាន។
តម្លៃ
ឥតគិតថ្លៃ!! ហើយមិនមែនឥតគិតថ្លៃតែពេលនេះទេ គឺឥតគិតថ្លៃជារៀងរហូត។
គ្មានគម្រោងបង់ប្រាក់ និងគ្មានការសាកល្បង។ អ្នកស្ម័គ្រចិត្តដែលបង្កើត KitMel បង់ថ្លៃម៉ាស៊ីនមេដោយខ្លួនឯង ដូច្នេះគ្មាននរណាត្រូវលក់ទិន្នន័យ ឬការចាប់អារម្មណ៍របស់បង ដើម្បីរក្សាវាឱ្យដំណើរការទេ។
មនុស្សគ្រប់គ្នា
សម្រាប់មនុស្សគ្រប់រូប និងអាជីវកម្មគ្រប់ប្រភេទ$0ជារៀងរហូត
- ការគណនាទាំងបួន បង្ហាញការគណនាគ្រប់ជំហាន
- មិនចាំបាច់ចុះឈ្មោះ គ្មានដែនកំណត់ការប្រើប្រាស់
- ធ្វើបច្ចុប្បន្នភាពច្បាប់ពេលច្បាប់ផ្លាស់ប្តូរ
- កម្មវិធីរុករកណាក៏បាន លើទូរស័ព្ទ ឬកុំព្យូទ័រ
ហេតុអ្វីពួកយើងបង្កើតវា
សំណួរលុយកាក់របស់អ្នក សមនឹងទទួលបានចម្លើយច្បាស់លាស់
ភាគច្រើនយើងគណនាពន្ធលើប្រាក់បៀវត្សរ៍ ប.ស.ស និងការបង់ប្រាក់កម្ចីដោយប្រើ Excel ឬ Google Sheet។ ហើយទាំងអស់គឺសម្រាប់គណនេយ្យករ មិនមែនសម្រាប់អ្នកទទួលប្រាក់ខែទេ។
ដូច្នេះហើយទើប យើងបង្កើត KitMel ព្រោះយើងត្រូវការប្រើវាដោយខ្លួនឯងដែរ ហើយបន្តចែកចាយអោយក្រុមគ្រួសារ និងមិត្តភក្តិរបស់យើងប្រើដែរ។
ហើយពួកក៏គិតថា បើសិនជាយើងធ្វើវាអោយល្អហើយចែករំលែកទៅដល់អ្នកដ៏ទៃដែរនោះវាអាចជាប្រយោជន៍ដល់ប្រជាជនខ្មែរមួយចំនួនដែលជួបនឹងផលវិបាកស្រដៀងៗនឹងយើងដែរ។
អ្នកបង្កើត
បង្កើតដោយខ្មែរ សម្រាប់ខ្មែរ
KitMel បង្កើតឡើងដោយក្រុមអ្នកស្ម័គ្រចិត្ត ដែលម្នាក់ៗមានបទពិសោធន៍ជាង ១០ ឆ្នាំ។ យើងចំណាយពេលវេលា និងប្រាក់ផ្ទាល់ខ្លួន ដើម្បីបង្កើតអ្វីដែលមានប្រយោជន៍សម្រាប់ខ្មែរ និងបង្ហាញពីអ្វីដែលអ្នកអភិវឌ្ឍន៍ក្នុងស្រុកអាចធ្វើបាន។
ពួកយើងគិតថាវាមានប្រយោជន៍
ដំបូងយើងបង្កើតសម្រាប់ខ្លួនឯង ហើយចែកអោយមិត្តភក្តិប្រើ។ ហើយយើងសង្ឃឹមថាវានឹងមានប្រយោជន៍ដល់គ្រប់គ្នានៅខ្មែរដែលត្រូវការវា។
បង្កើតដោយវិជ្ជាជីវៈ
ពួកយើងចំណាយពេលទំនេរពីការងារ ហើយធ្វើគម្រោងនេះគម្រោងនោះ តែយើងប្រើប្រាស់បច្ចេកទេសដែលយើងមានបទពិសោធន៍ក្នុងការងារច្រើនឆ្នាំមកបង្កើត។
ពួកយើងចំណាយថវិការផ្ទាល់ខ្លួន
ពួកយើងមិនទទួលប្រាក់ពីអ្នកប្រើប្រាស់ ឬក្រុមហ៊ុនណាមួយនោះទេ។ យើងចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីបង់ថ្លៃម៉ាស៊ីនមេ និងឧបករណ៍ផ្សេងៗ ដើម្បីរក្សាឱ្យវាដំណើរការបាន។